ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រុស្ស៊ី​ជ្រើស​យក​ប្រទេស​អាស៊ី​២ ធ្វើជា​កន្លែង​ផលិត​វ៉ាក់សាំង​កូ​វីដ

​រុស្ស៊ី ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានឱ្យដឹងថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ Sputnik V នឹងត្រូវ​ផលិត​ក្នុងប្រទេស​ចិន និង​ឥណ្ឌា ដែលជា​សមាជិក​ក្រុម​ប្រទេស BRICS​។ លោក​ថ្លែង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ BRICS តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ នេះ​បើ​យោ​ប​តាម​ការផ្សាយ​ដោយ NDTV​។​

​លោក ពូ​ទីន គឺជា​អ្នកដឹកនាំ​កិច្ចប្រជុំ​នេះ ដែលមាន​ការចូលរួម​ពី​មេដឹកនាំ​ប្រទេស​៤​ទៀត​នៃ BRICS គឺ ណារិន​ដ្រា មូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា​, លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន​, លោក ហ្ស៊ែ បូល​សូ​ណា​រ៉ូ ប្រធានាធិបតី​ប្រេ​ស៊ី​ល និង​លោក ស៊ី​រី​ល រ៉ា​ម៉ា​ហ្វូ​សា ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​។​

​លោក​ប្រធានាធិបតី​រុស្ស៊ី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ជឿជាក់ថា​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​បង្កើនល្បឿន​នៃ​កា​រប​ង្កើ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ និង​ស្រាវជ្រាវ​វ៉ាក់សាំង របស់ BRICS ដែល​យើង​បាន​ព្រមព្រៀងគ្នា​កាលពី​២​ឆ្នាំមុន​»​។​

​លោក​បន្តថា​៖ «​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​ប្រេ​ស៊ី​ល និង​ឥណ្ឌា ក្នុងការ​ដំណើរការ​សាកល្បង​វ៉ាក់សាំង Sputnik V​។ ជាមួយគ្នា​នោះ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ ក្នុងប្រទេស​ចិន និង​ឥណ្ឌា ដើម្បី​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នេះ ក្នុងប្រទេស​ទាំងពីរ​»​។​

​បើតាម​ការអះអាង​រប​ស់លោក ពូ​ទីន នាពេល​កន្លងមក​ឱ្យដឹង​ថា វ៉ាក់សាំង Sputnik V គឺមាន​ប្រសិទ្ធភាព​ទាំងស្រុង ដោយ​អាចបង្កើត​ប្រព័ន្ធ​សុំា អាច​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩​។ ក្នុងនោះ​កូនស្រី​របស់លោក ក៏បាន​ទទួលយក​ចាក់​វ៉ាក់សាំង​នេះ​រួចមកហើយ​ដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130