ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចទូកស្មាច់

ខេត្តកណ្តាល ៖ ក្មេងប្រុស២នាក់ ត្រូវបានកម្លាំងនគរបាល ស្រុកលើកដែក ធ្វើការសាវជ្រាវនឹង ឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង១៧និង ២០នាទីយប់ នៅចំណុចអូក្របី ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។ ការឃាត់ខ្លួននេះដោយតាមពាក្យប្តឹងរបសជនរងគ្រោះឈ្មោះប៉ិ- ភា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរនេសាទត្រី មានទីលំនៅភូមិ ក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ទី១-ឈ្មោះវី វ៉ាត (ហៅទូច) ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុក លើកដែក ខេត្ត កណ្តាល (ឃាត់ខ្លួន) និងទី២-ឈ្មោះឈិត-គីមហេង ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្ដាល (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក-ទូកស្មាច់ ពណ៌ក្រហមប្រវែង ៧,២ ម៉ែត្រចំនួន១គ្រឿងនឹងម៉ាស៊ីនសាំងអ៊ីណូតា ចំនួន០១គ្រឿង។

សូមជំរាបជូនថា ដោយយោងតាមសមត្ថកិច្ចអោយដឹងនៅវេលាម៉ោងប្រហែលជា ៥ល្ងាចឈ្មោះវី វ៉ាត(ហៅទូច)និង ឈ្មោះឈិត គីមហេង បានទៅឆក់ត្រីនៅតាមបឹង លុះដល់ម៉ោងប្រហែលជា ៧យប់ ក្មេងទាំងពីរនាក់នេះបានត្រឡប់ មកផ្ទះវិញដោយដើរបណ្ដើរឆក់ត្រីបណ្ដើរ មកដល់ចំណុចកើតហេតុខាងលើជនសង្សយ័ទាំងពីរនាក់ក៏បានឃើញទូក ជនរងគ្រោះចតទុកចោលដោយពុំមានចាក់សោរទេហើយជនសង្សយ័ក៍បានឡើងបញ្ឆេះម៉ាស៊ីនទូកបើកចេញទៅទិសខាងត្បូងបាត់ទៅ។

លុះព្រឹកឡើងម្ចាស់ទូកបានចេញទៅរកច្រូតស្មៅទៅដល់កន្លែងចតទូកពុំឃើញទូកក៍ឆោឡោហើយបានដើរនិងជិះទូកស្វែងរករហូតដល់ម៉ោង១នឹង៤៥នាទីរសៀលក៏បានឃើញជនសង្សយ័ម្នាក់ឈ្មោះវី វ៉ាត (ហៅទូច)កំពុងតែបើកទូករបស់ខ្លួន ហើយជនរងគ្រោះបានកាក់និងឃាត់ខ្លួនបញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ភ្នំតែម្ដង។

បន្ទាប់មកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ភ្នំបានបញ្ជូនជនសង្សយ័ខាងលើមកកាន់ អធិការដ្ឋាន នគរបាលស្រុក លើកដែកក្រោយពីជំនាញសួរនាំទៅដឹងថាមានបក្សពួកម្នាក់ទៀតកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះឈិត គឹមហេង ហើយបានបញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130