ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឪពុក​ទៅ​ដាក់​បង្កៃ​ត្រី​នាំ​កូន​២​នាក់​ទៅ​លង់ទឹក​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

​ខេត្តបន្ទាយមានជ័យ ៖ នេះ​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​សង្វេគ​ណាស់​ឪពុក​ទៅ​ដាក់​បង្កៃ​ត្រី​នាំ​កូនស្រី​២​នាក់​ទៅ​ផង​រវល់​ជាប់​ដាក់​ប​ង្កែ​ត្រី​កូន​ទាំង​២​ចុះ​លេង​ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​១​នាក់​និង​១​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​រឿងនេះ​កើតឡើង​នៅវេលា​ម៉ោង​៤ ល្ងាច ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ភូមិ​អូរ​ដង្កោ ត្រង់ចំណុច​អូរ​ស្ងួត ខាងកើត​ភូមិ​អូរ​ដង្កោ ច​ម្ងា​ច​ប្រហែល​១​គីឡូ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​លោក​អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ដឹងថា​ក្មេងរងគ្រោះ​ទាំង​២​នាក់​មានឈ្មោះ​បងស្រី​បង្កើត​ឈ្មោះ ខន សុខ​លាង​អាយុ​៧​ឆ្នាំ​ស្លាប់ ប្អូនស្រី​ឈ្មោះ ខន សុខ​លីន​អាយុ ២​ឆ្នាំ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ធំ​ស្រុក​មង្គល​បូរី ។​លោក​អធិការនគរបាល​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា​នៅមុន​ពេល​កើង​ហេតុ​នោះ​ឪពុក​បាន​ទៅ​ដាក់​បង្កៃ​នៅ​ចំណុច​ខាងលើ​ហើយ​បាន​យក​កូនស្រី​ទាំង​២​នាក់​ទៅ​ផង​ស្របពេលនោះ ឪពុក​បាន​ឆ្លង​ប្រឡាយ​ទៅ​ដាក់​បង្កៃ ដោយ​ទុក​កូន​នៅ​ម្ខាង​ប្រឡាយ លុះ​ដាក់​បាន​ប្រហែល​៣០​បង្កៃ ឃើញ​កូន​លង់ទឹក ក៏​ស្ទុះរ​ត់ទៅ​ជួយ​ស្រង់​យកមក​ផ្ទះ​រួច​ក៏​បញ្ជូនទៅ​ពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូរី​។​

​ក្រោយ​ពេលដែល​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​រួចមក ប្អូនស្រី​ឈ្មោះ ខន សុខ​លីន​សង្គ្រោះបាន​រួច​ផុតពី​សេចក្តីស្លាប់ ចំណែក​ឈ្មោះ ខន សុខ​លាង​អាយុ​៧​ឆ្នាំ​បាន​ស្លាប់​។​សព​ក្មេងស្រី ខន សុខ​លាង អាយុ​៧​ឆ្នាំ​ដែល​បាន​បាត់​បង់ជីវិត ត្រូវបាន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ ភូមិ​អូរ​ដង្កោ​ហើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130