ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ​ណែនាំ​មិនឲ្យ​ប្រើ​ថ្នាំ Remdesivir សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នោះទេ​

​ប៉ារីស ៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ថ្នាំ​ប្រឆាំង​វីរុស​ឈ្មោះ រេ​ម​ដេ​ស៊ី​វៀ (Remdesivir) គួរតែ​មិន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ មិន​ថា​អ្នកជំងឺ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ប៉ុនណា​នោះទេ ដោយសារ​វា​ហាក់​គ្មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ជំងឺ​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​សហរដ្ឋអាមេរិក សហភាព​អ៊ឺរ៉ុប និង​ប្រទេស​ដទៃទៀត បានផ្តល់​ការព្រមព្រៀង​ជា​បណ្តោះអាសន្ន​សម្រាប់​ការប្រើប្រាស់​ថ្នាំ​រេ​ម​ដេ​ស៊ី​វៀ បន្ទាប់ពី​ការស្រាវជ្រាវ​ដំបូង​បាន​បង្ហាញថា វា​អាចធ្វើឱ្យ​ឆាប់​ជាសះស្បើយ ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩​មួយចំនួន​។ ប៉ុន្តែ​បើ​យោងតាម​អ្នក​ក្រុម​អភិវឌ្ឍន៍​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា (GDG) បាន​លើកឡើងថា វា​គ្មាន​ភស្តុតាង​ណាមួយ ដែល​អាច​បញ្ជាក់បាន​ថា ថ្នាំ​ប្រភេទ​នេះ​អាចជួយ​អ្នកជំងឺ​ធ្ងន់ធ្ងរ ឱ្យ​ភាពប្រសើរ​ឡើងវិញ​បានឡើយ​។​

​គួរ​បញ្ជាក់ថា ថ្នាំ​រេ​ម​ដេ​ស៊ី​វៀ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក Gilead Sciences ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អេ​បូ​ឡា បាន​ក្លាយជា​ថ្នាំ​មួយ​ក្នុងចំណោម​ថ្នាំ​ជាច្រើន​ប្រភេទ​ទៀត ដែល​ទាក់ទាញ​ការចាប់អារម្មណ៍​នៅ​ទូទាំង​សកលលោក ខណៈ​គ្រូពេទ្យ​កំពុង​ស្វែងរក​វិធីសាស្ត្រ​មាន​ប្រសិទ្ធិភាព​ជាង​មុន ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែល​ចាប់ផ្តើម​មាន​វត្ត​មាននៅ​ក្នុងប្រទេស​ចិន កាលពី​ចុង​ឆ្នាំមុន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130