ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ចចាប់ខ្លួនខ្មាន់កាំភ្លើងបាន២នាក់ក្នុងចំណោម៣នាក់កណី បាញ់សន្ដិសុខក្រុមហ៊ុន សូ ងួន បណ្តាលឲ្យស្លាប់នៅខេត្តកំពត

កំពត ៖ ស្នងការខេត្តកំពត បានថ្លែង ប្រាប់អ្នកសារព័ត៌មានថា មកដល់ពេលនេះ សមត្ថកិច្ចបាន ចាប់ខ្លួនបក្ខពួក ខ្មាន់ កាំភ្លើង២នាក់ ដែលបាញ់សន្ដិសុខ ក្រុមហ៊ុន សូ ងួន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅក្នុងហេតុការណ៍ប៉ះទង្កិច គ្នាដោយជម្លោះដីធ្លី នៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ការចាប់ខ្លួនធ្វើឡើងកាលពីម្សិលមិញ ខណដែលមេក្លោងម្នាក់ទៀតកំពុងរត់គេចខ្លួន ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានប្រាប់បណ្ដាញព័ត៌មាន ថា បក្ខពួកខ្មាន់កាំភ្លើងដែលបាញ់ សន្ដិសុខក្រុមហ៊ុន សូ ងួន បណ្ដាលឲ្យស្លាប់ និងរបួសនោះ កម្លាំងជំនាញរបស់លោកស្រាវជ្រាវ ចាប់ខ្លួនបាន២នាក់ហើយ ខណៈមេក្លោងដែលមានកាំភ្លើង AK នៅក្នុងដៃកំពុងឡោមព័ទ្ធនៅខាងក្រោមជើងភ្នំ ចម្ងាយ៥គីឡូពីកន្លែងកើតហេតុ។

លោកបញ្ជាក់ថា ជនសង្ស័យដែលចាប់ខ្លួនទី១៖ ឈ្មោះ ញ៉ាន សែង អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក និងទី២៖ ឈ្មោះ ស៉ីម ថែ អាយុ២១ឆ្នាំ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា អ្នកដែលធ្វើសកម្មភាពបាញ់គឺឈ្មោះ ស៊ូ ធា ដែលជាមេខ្លោង ហើយបានប្រើប្រាស់កាំភ្លើង AK បាញ់ មកលើក្រុមសន្តិសុខក្រុមហ៊ុន សូ ងួន ដោយមានគ្នាប្រមាណជិត២០នាក់ ហើយអ្នកផ្សេងៗ ទៀតបានប្រើប្រាស់អាវុធកែច្នៃបាញ់មកលើក្រុមសន្តិសុខផងដែរ ។ ប៉ុន្តែជនដៃដល់ ស៊ូ ធា បានកំពុងលាក់ខ្លួនលើភ្នំចំងាយពីកន្លែងកើតហេតុប្រហែល ៥គីឡូម៉ែត្រ ដោយយកទៅជាមួយនៅអាវុធ AK ជាប់ខ្លួន។

សូមជម្រាបថា សន្តិសុខក្រុមហ៊ុនដែលរងគ្រោះដល់ស្លាប់ ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ខេត្តស្វាយរៀង ។ ចំណែកម្នាក់ទៀត ឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកសំពៅមាស ខេត្តពោធិ៍សាត់ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130