ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Man City ប្តេជ្ញាចិត្ត​យក Messi មកជួប​ជុំគ្នា​ជាមួយ Pep ឲ្យ​បាន​

​កីឡា ៖ Manchester City ប្តេជ្ញាចិត្ត​យក​ខ្សែប្រយុទ្ធ Lionel Messi មកជួប​ជុំគ្នា​ជាមួយ​លោក Pep Guardiola វិញ​ឲ្យ​បាន បន្ទាប់ពី​គ្រូបង្វឹក​រូបនេះ​បាន​ចុះកិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ ២០២៣​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Mirror​។​

Man City នឹង​ផ្តោតលើ​ការចុះហត្ថលេខា សម្រាប់ Messi ដើម្បី​មក​ធ្វើការ​ជាមួយ​គ្រូបង្វឹក​លោក Guardiola វិញ ក្នុង​គោលបំណង ដើម្បី​ដណ្តើមយក​ពានរង្វាន់ Champions League ជា​លើកដំបូង​សម្រាប់​ក្លឹប ។​

Messi ដែល​ត្រូវផុត​កុងត្រា​ជាមួយ​ក្លិប Barca នៅ​រដូវក្តៅ​ឆ្នាំក្រោយ ហាក់​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចាកចេញ​ពី​ទឹកដី Camp Nou ស្របពេល​ក្រុម Man City អាច​នឹង​ព្យាយាម​នាំំ​យក​រូបគេ​មកកាន់​ទឹកដី Premier League នៅ​ដើមឆ្នាំ​ក្រោយនេះ​ផងដែរ ។​

Man City បាន​ប្តេជ្ញាចិត្ត​ចុះចាញ់​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​ហើយ​ជឿជាក់ថា​ការបន្ថែម​នូវ​កីឡាករ​ឆ្នើម ៗ គ្រប់ពេល​ទាំងអស់​អាចជា​បំណែក ចុងក្រោយ​ក្នុង​ការនាំ​ពួកគេ​ទៅកាន់​ក្របខ័ណ្ឌ Champions League ។​

​យ៉ាងណាមិញ​ក្រោយ​ចុះ​កុងត្រា​ថ្មី គ្រូបង្វឹក​លោក Guardiola បាន​ប្តេជ្ញាចិត្ត​បន្ត​ដឹកនាំ​ក្រុម​រយ​:​ពេល ២ ឆ្នាំ​ទៀត ដើម្បី​ព្យាយាម​ផ្តល់​ពានរង្វាន់​ក្របខ័ណ្ឌ Champions League ជូន​ដល់​ក្រុម Man City បន្ទាប់ពី​គាត់​ធ្លាប់​ធ្វើបាន ២ ដង​រួចមកហើយ​រួមជាមួយ Messi អំឡុងពេល​គាត់​ដឹកនាំ​នៅឯ​ក្លិប Barca ៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130