ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលដកកាំភ្លើងភ្ជង់គូជម្លោះក្នុងវង់ផឹកស៊ី

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាល បានចាប់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយមានជម្លោះ ក្នុងវង់ផឹកស៊ី រួចដកកាំភ្លើងប្រុងបាញ់ សម្លាប់គូជម្លោះ ដែលជាមន្ត្រី នគរបាលដូចគ្នា និងជាមិត្តភក្តិគ្នាថែមទៀត ។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនមន្ត្រីនគរបាលខាងលើធ្វើឡើងកាលពីម្សិលមិញនៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីនគរបាលត្រូវចាប់ខ្លួនឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍សង្កាត់ព្រែកឯង។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាល ដូចគ្នា ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130