ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បង្ក្រាបសត្វគ្រួចគ្មានច្បាប់នាំចូលជាង១តោនពីវៀតណាម

ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញ បាន​ស្ទាក់​បង្ក្រាប​រថយន្ត​មួយគ្រឿង ដែល​ដឹក សត្វ គ្រួច ចំនួន​៥០​កេស ទម្ងន់​១​តោន​កន្លះ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ​ត្រឹមត្រូវ ដឹក​ពី​ប្រទេស​វៀតណាម នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ​។​

រថយន្ត​ល្មើសម៉ាក HYUNDAI ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ចំណុះ​៣,៥​តោន ពាក់​ស្លាក​លេខ​កំពត 3A-0970 ដឹកសត្វគ្រួច​មកពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​ព្រែក​ចាក ខេត្តកំពត ដើម្បីទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែពុំមាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​សត្វ ពី​ក្រសួងកសិកម្មនោះទេ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130