ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​តៃវ៉ាន់​គ្រោង​នឹង​ចាប់ផ្ដើម​ផលិត​នាវាមុជទឹក​ថ្មី​នៅ​សប្ដាហ៍​ក្រោយ​

​តៃវ៉ាន់ ៖ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កោះ​តៃវ៉ាន់​នឹង​ចាប់ផ្តើម​ធ្វើការ​សាងសង់​នាវាមុជទឹក​ថ្មី​មួយគ្រឿង​ក្នុងចំណោម ៨ គ្រឿង​នៅ​សប្តាហ៍​ក្រោយ ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuters​។​

​បច្ចុប្បន្ន​កោះ​តៃវ៉ាន់​មាន​នាវាមុជទឹក​ចំនួន ៤ គ្រឿង ខណៈ​នាវាមុជទឹក​ដែល​សាងសង់​ថ្មី​នេះ​ត្រូវគេ​រំពឹងថា​នឹង​ចូល​បម្រើ​វិស័យ​ការពារជាតិ​នៅ​ចុងឆ្នាំ ២០២៤ ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​លោក Xavier Chang បាន​និយាយថា​កម្មវិធី​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ប្រធានាធិបតី​លោកស្រី Tsai Ing-wen ។​

​លោក Chang បាន​និយាយថា “​នេះ​តំណាង​ឲ្យ​ព្រឹត្តិការណ៍​ដ៏​សំខាន់​ថ្មី​មួយ​នៅក្នុង​ផែនការ​ផលិត​នាវាមុជទឹក​ជាតិ​” ។ លោក​បន្តថា លោកស្រី Tsai គ្រោង​នឹងចូលរួម​ក្នុង​ពិធី​នេះ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ដើម្បី​ចាប់ផ្តើម​ការងារ​សាងសង់​។​

​កោះ​តៃវ៉ាន់​បាន​រង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ពី​កងកម្លាំង​ចិន​ដែល​បាន​បង្កើន​សកម្មភាពរ​បស់​ពួកគេ​នៅក្បែរ​កោះ ខណៈ​យន្តហោះ​ចម្បាំង​បាន​ឆ្លងកាត់​ខ្សែសង្វាក់​ច្រក​សមុទ្រ​តៃវ៉ាន់​ដែល​ងាយ​រងគ្រោះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130