ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Update ៖ ដោះលែងប៉ូលិសម្នាក់ដែលដកកាំភ្លើងគំរាមបាញ់ សម្លាប់ក្នុងវង់ផឹកស៊ីនោះវិញហើយ

រាជធានីភ្នំពេញ​ ៖ សមត្ថកិច្ច បានសម្រេចដោះលែង​ប៉ូលិស​ ម្នាក់​ដែល​ដក​កាំភ្លើង​គំរាម​បាញ់ សម្លាប់​ប៉ូលិស​ដូចគ្នា ក្នុងវង់ផឹក ស៊ីអោយមាន​សេរីភាព វិញ​ហើយ ក្រោយ​ចរចា​គ្នា​ត្រូវរ៉ូវ​ ។​ នេះបើយោងតាមព័ត៌មានដែលទទួលបានពីសមត្ថកិច្ច ។ ប៉ុន្តែ សំណុំរឿងដដែលនេះនៅតែត្រូវបញ្ជូនទៅតុលាការ ដើម្បីបន្តនិតិវិធី ។

ប្រភពព័ត៌មាន​ដដែល​បន្តថា ទោះបី​មានការ​ដោះលែង​មែន តែ​សំណុំរឿង​នៅតែ​បញ្ជូនទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​ដដែល​។​

​គួររំលឹកថា នៅ​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​មន្ត្រីនគរបាល​អន្តរាគ​មន៍​ព្រែក​ឯង ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ដក​កាំភ្លើង​បញ្ចូល​គ្រាប់​គំរាម​បាញ់សម្លាប់​ប៉ូលិស​ដូចគ្នា និង ជា​មិត្តភក្តិ​គ្នា ផងដែរ ដោយសារ​ជម្លោះ​ក្នុង​វង់​ផឹកស៊ី​នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ជា​ប៉ូលិស​រូបនេះ​ឈ្មោះ រ៉េត សុគន្ធ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីនគរបាល​អន្ត​រាគ​មន៍​ព្រែក​ឯង ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៉ុន សិទ្ធា​រាជ្យ អាយុ​២៦​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ដូចគ្នា​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130