ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មិនធម្មតា ៖ វៀតណាមមកបើកទីតាំងកែច្នៃឈើខុសច្បាប់នៅ កម្ពុជា

ព្រះវិហារ កម្លាំងសមត្ថកិច្ច ចម្រុះនៅវេលារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ​បាន​ចុះបង្ក្រាប​ទីតាំង ​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ ជនជាតិ​វៀត​ណាម​២​កន្លែង ​ដកហូត​ឈើ​ប្រណីត​ជាច្រើន​កំណាត់ ​ស្ថិតក្នុង​ឃុំ​ចំបក់​សែន​ជ័យ ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ​ ។

​ប៉ុន្តែ​ជនល្មើស​ជនជាតិ​វៀតណាមដែលជា​ម្ចាស់​ទីតាំង​សប្បិ​កម្មបាន​រត់គេចខ្លួនមុនពេលសមត្ថកិច្ចចម្រុះចុះទៅដល់​អស់​បន្សល់ទុក​វត្ថុតាង​កែច្នៃ​ឈើ និង​ឈើ​ប្រណីត​ជាច្រើន​កំណាត់ ​។ ​សមត្ថកិច្ច​ចម្រុះ​បាននិងកំពុង​ប្រមូលយក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ទាំងអស់​យកមក​រក្សាទុក និង​ស្វែងរក​កំណត់​មុខសញ្ញា​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ ទីតាំង​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​ស្ថិត​ត​ក្នុងភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្ត​​ព្រះ​វិហារ ខណ​ប្រភេទ​ឈើ​ដែល​​រឹបអូស​រួមមាន ​ឈើ​បេង ​និង​ឈើ​ធ្នង់​និង​ឧបករណ៍​វត្ថុតាង​កែច្នៃ​ឈើ​មួយចំនួនទៀត​៕​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130