ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រីជំនាញ ៖ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក និងលេខ១ នៅអាស៊ី ដែលមានស្ថានភាពគ្រប់គ្រងកូវីដ-១៩ បានល្អ

ភ្នំពេញ ៖ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខា​ភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រង ជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ នេះបើតាមរបាយ​ការណ៍ Le Bureau de Prospective Economique ស្តីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ របស់ប្រទេសសេណេហ្កាល់។

ចំណាត់ថ្នាក់លេខ ១ និង លេខ ២ បាន ទៅលើ ប្រទេស សាំង ឃី ត និង ណេ វី ស (Saint Kitts and Nevis) និង ប្រទេស សី ស្ហែ ល (Seychelles) ។ រីឯ ប្រទេស ដែល ជាប់ ចំណាត់ថ្នាក់ នៅ បន្ទាប់ពី កម្ពុជា គឺ ប្រទេស នូ វែ ល កាឡេ ដូ នី (Nouvelle Calédonie) និង ប្រទេស ស៊ូដង់ ខាងត្បូង ។ ផ្ទុយទៅវិញ ក្នុងចំណោម ប្រទេស ទាំង ១៦៦ ដែល ត្រូវបាន ជ្រើសរើស យកមក វាយតម្លៃ ប្រទេស ដែលជា ប់ ចំណាត់​ថ្នាក់ អាក្រក់ ជាងគេ គឺ ហ្ស៊ កដា នី , អេ ស្ប៉ា ញ , អាហ្វ្រិក ខាងត្បូង , បារាំង ជាដើម ។

ពិន្ទុ ល្អ របស់ កម្ពុជា ក្នុង កម្រិត ពិភពលោក បានធ្វើឱ្យ កម្ពុជា ឈរ នៅ លំដាប់ថ្នាក់ លេខ មួយ ជា សិស្ស ល្អ ក្នុងការ គ្រប់គ្រង ការឆ្លង រាលដាល ជំងឺ កូ វីដ ១៩ បានល្អ នៅក្នុង ទ្វីបអាស៊ី ។ ប្រទេស ថៃ ព្រុយ ណេ និង ប្រទេស អ៊ូ ស បេ គី ស្ថាន បានជា ប់ ចំណាត់ថ្នាក់ លេខ ២ លេខ ៣ និង លេខ ៤ ក្រោយ កម្ពុជា នៅក្នុង តំបន់ អាស៊ី ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130