ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​ក្រពើ​ជាប់​មោង​ងាប់​នៅ​វាលស្រែ​ខេត្តបន្ទាយមានជ័យ​

​ខេត្តបន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​ក្រពើ មួយ ក្បាល ស្លាប់​ជាប់ មោង ស្ថិតនៅ​ក្នុងភូមិ​ព្រះ អង្គ សង្កាត់ កោះ ពង​សត្វ ក្រុង សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ កាល ពី ថ្ងៃ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០​។​

​បើតាម​ប្រភពពី ប្រជាពលរដ្ឋ ឈ្មោះ ទេព ដាវ ភេទ ប្រុស អាយុ ៣២​ឆ្នាំ រស់ នៅ ភូមិ អន្លង់ មាន ទ្រព្យ ឃុំ ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី បាន ជួល រោង មួយ កន្លែង ដើម្បី ស្នាក់ នៅ ជួសជុល ម៉ូតូ ក្នុង ភូមិ​ព្រះ អង្គ សង្កាត់ កោះ ពង​សត្វ ក្រុង សិរីសោភ័ណ​។

​ប្រភព ដដែល បាន បន្ត ថា​៖​លោក បាន ទៅ ដាក់ មោង​ក្នុង​វាល ស្រែ​ក្រោយ រោង ជួល ជុស​ជុល​ម៉ូតូ ស្រាប់ តែ ប្រទះ ឃើញ​ក្រពើ មួយ ក្បាល ជាប់ មោង ដែលមាន​ទម្ងន់ ប្រហែល ១៥ គីឡូ តែ ក្រពើ មួយ ក្បាល នោះ បាន ងាប់ បាត់ ទៅ ហើយ ព្រោះ​ក្រពើ នោះ រមូរ​នឹង មោង ងាប់ មុន ពេល លោក ចុះទៅ សា​មោង​ដេ​ី​ម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130