ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រឡាយភូមិអង្គសង្កាត់ចោមចៅ៣ត្រូវជនអនាមិករំលោភយកធ្វើផ្ទះ ខណដែលអាជ្ញាធរមូលដ្ឋានស្ងាត់ឲ្យឈឹង

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្បែរៗ នោះសុទ្ធ តែបានដឹងគ្រប់ៗគ្នាថា ប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិ អង្គ សង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានជនអនាមិករំលោភយក ហើយសាងសង់ផ្ទះ បានសម្រេច ខណដែលអាជ្ញាធរខ្លះបានត្រឹមទៅអើតមើល ហើយខ្លះទៀតស្ងាតឲ្យឈឹងតែម្តង ។

ប្រជាពលរដ្ឋផ្តើមកើតការសង្ស័យថា ប្រហែលជាអាជ្ញាធរបើកភ្លើងខៀវទេដឹង បានជាគេរំលោភយកដីសាធារណៈធ្វើផ្ទះទាំងកណ្តាលថ្ងៃដូច្នេះទៅហើយ បែរជាសម្ងំស្ងាត់ឲ្យឈឹងអញ្ចឹង ឬក៏ជនអនាធិបតេយ្យនោះមានខ្នងក្រាស់ពេកធ្វើឲ្យអាជ្ញាធរស្រៀវឆ្អឹងខ្នងមិនហ៊ានទៅក្បែរ ? ។

ប៉ុន្តែប្រជាពលរដ្ឋបានអះអាងថា ប៉ុន្មានថ្ងៃមុននោះគេបានឃើញលោកចៅសង្កាត់ចោមចៅ៣ បានចុះទៅពិនិត្យមើលទិដ្ឋភាពជាក់ស្តែងនៃការរំលោភយកដីប្រឡាយធ្វើផ្ទះនោះដែរ ។ ប៉ុន្តែគាត់មិនមានយោបល់អ្វីទាំងអស់ ហើយក៏មិនមានវិធានការអ្វីដែរ បណ្តោយឲ្យជនអនាមិកបន្តរំលោភយកតាមអំពើចិត្ត ។

សូមបញ្ជាក់ថា នៅរយៈពេល៥ទៅ៦ឆ្នាំកន្លងមកនេះដីចំណីប្រឡាយផ្នែកខាងជើង(ក្នុងភូមិសាស្ត្រសង្កាត់កន្ទោក)ក៏ធ្លាប់មានម្ចាស់ដីក្បែរនោះសាងសងរំលោភយកដែរតែត្រូវបានអាជ្ញាធរសង្កាត់កន្ទោកបានចុះមកហាមឃាត់ភ្លាមៗ ឲ្យសំណង់នៅទីកន្លែងនោះសង់បានឡើយ។

ប៉ុន្តែចម្លែកអីតែដីចំណីប្រឡាយផ្នែកខាងត្បូងក្នុងភូមិសាស្ត្រចោមចៅ៣វិញត្រូវបានជនអនាធិបតេយ្យសាងសង់លំនៅឋានរំលោភយកបានដោយរលូនដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានដូច្នេះទៅវិញ ? បញ្ហានេះប្រជាពលរដ្ឋគ្រាន់តែបានលាន់មាត់គ្រប់គ្នាថា « អត់យល់ » ។

សូមរំលឹកថាប្រហែល៥ទៅ៦ឆ្នាំមុនដីប្រឡាយនេះមិនមានការរំលោភយកដូចពេលនេះទេ។ប៉ុន្តែទើបតែពេលថ្មីៗនេះដែលគេបានសង្កេតឃើញមានសកម្មភាពរបស់ជនអនាមិកសាងសង់លំនៅឋានរំលោកយកតែម្តង។

ទាក់ទិននឹងបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើងក៏បានទូរស័ព្ទទៅលោកវណ្ណាចៅសង្កាត់រងដើម្បីសុំការបំភ្លឺក្រោយពីអាជ្ញាធរមូលដ្ឋានចុះទៅទីកន្លែងកើតហេតុនោះចំនួន៣ថ្ងៃជាប់ៗគ្នារួចមកតើអាជ្ញាធរមូលដ្ឋានមានវិធានការយ៉ាងណាដែលចំពោះបញ្ហាខាងលើនេះតែគាត់ឆ្លើយថារឿងនេះគាត់អត់បានដឹងទេព្រោះថ្ងៃនោះគាត់ជាប់រវល់ទៅប្រជុំ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130