កីឡា ៖ ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund គឺកីឡាករ Erling Haaland បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ ខណៈដែលក្រុមរបស់ពួកគេបានឈ្នះជ័យជម្នះ ៣-០ លើក្រុម Club Brugge ដើម្បីឈរនៅលើកំពូលតារាងពូល F និងបោះជំហានឆ្ពោះទៅរកការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ទោះ នៅសល់ ២ ប្រកួតទៀតក្ដី។
យុវជនសញ្ជាតិន័រវែសនៅតែបង្ហាញទម្រង់លេងល្អ ជាពិសេសគឺការប្រកួតនៅក្របខ័ណ្ឌ UEFA Champions League នេះផ្ទាល់តែម្តង។ ត្បិតវ័យទើប ២០ ឆ្នាំតែ Haaland គេរកបានដល់ទៅ ១៦ គ្រាប់ហើយនៅ ១២ ប្រកួតក្នុងព្រឹត្តិការណ៍ពានអឺរ៉ុប។
តួលេខគ្រាប់បាល់នេះគេបានយកឈ្នះនៅអាជីពរបស់ Ronaldo Nazario,Zinedine Zidane, David Villa និង Miroslav Klose កាលនៅជាកីឡាករ ដែលរកបានត្រឹម ១៤ គ្រាប់សម្រាប់ការប្រកួតនៅ Champions League៕