ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីៗ​ជាង​១៧​ម៉ឺន​នាក់​ទៀត​

​វ៉ាស៊ីនតោន​៖ សហរដ្ឋអាមេរិក​បាន​ប្រកាស​រក​ករណី​ឆ្លង COVID-19 រហូតដល់​ទៅ​១៧៥,០៤៧​ករណី​ថ្មីៗ​ទៀត ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​អាមេរិក​កើន​ដល់​ជាង ១២,៩៥៥,០០០​ករណី​ហើយ​។​នេះ​បើតាម​ការដកស្រង់​ទិន្នន័យ​ពី គេហទំព័រ Worldometer​។​

​ក្រៅពី​ករណី​ឆ្លង​ថ្មី អាជ្ញាធរ​សុខាភិបាល​ក៏បាន​រាយការណ៍​ថា មាន​អ្នកជំងឺ ២,១៨៧​នាក់​ទៀត​បាន​បាត់បង់​ជីវិត នៅក្នុង​កំឡុងពេល​ដូចគ្នានេះ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​មាន ២៦៥,៨៩១​នាក់ និង​ជាសះស្បើយ​ឡើងវិញ​ចំនួន ៧,៦៣៦,៦៨៤​នាក់​។ សន្ទុះ​នៃ​ការឆ្លង COVID-19 ប្រចាំថ្ងៃ​របស់​អាមេរិក​នេះ បាន​បង្ខំ​ឲ្យ​រដ្ឋ​កាន់តែច្រើន​បង្កើន​ការ​រឹតត្បិត និង​បិទ​សាលារៀន​ជាថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​យ៉ាងគំហុក​បែបនេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130