កីឡា ៖ Cristiano Ronaldo បានស៊ុត១គ្រាប់ក្នុងវគ្គទីមួយទល់នឹងក្រុម Ferencvaros កាលពីយប់មិញបានធ្វើឲ្យខ្សែប្រយុទ្ធរបស់ Juventus រូបនេះអាចរកបាន៧០គ្រាប់ក្នុងដីខ្លួនឯងនៃពានរង្វាន់ Champions League ដែលជាការស្មើកំណត់ត្រារបស់ Lionel Messi។
ក្រុមរបស់ Andrea Pirlo ត្រូវបានក្រុម Ferencvaros នាំមុខមុននៅនាទី១៩ ប៉ុន្តែ Ronaldo បានរកគ្រាប់តាមស្មើវិញនៅនាទីទី៣៥ បន្ទាប់ពីការបញ្ជូនបាល់របស់កីឡាករ Juan Cuadrado ។ Alvaro Morata បានបន្ថែមគ្រាប់ទី២នាទី៩០+២ គ្រប់គ្រាន់ឲ្យ Juventus ឈ្នះ ២-១៕