ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អង់គ្លេស​បញ្ជា​ទិញ​នាវា​ស៊ើបការណ៍​សម្ងាត់​ថ្មី​២​គ្រឿង​ដើម្បី​ប្រយុទ្ធ​នឹង​នាវាមុជទឹក​រុស្ស៊ី​

​អង់គ្លេស ៖ ប្រមុខ​ការពារជាតិ​អង់គ្លេស​បាន​បញ្ជា​ទិញ​នាវា​ស៊ើបការណ៍​សម្ងាត់​កំពូល​ថ្មី​ចំនួន ២ គ្រឿង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​នាវាមុជទឹក​រុស្ស៊ី​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត Daily Star​។​

​នាវា​ស៊ើបការណ៍​ជំនាញ​នេះ​នឹង​ប្រតិបត្តិការ​ជាមួយ​នាវា​ដឹក​យន្តហោះ​ថ្មី​ដើម្បី​ធានាថា​នាវាមុជទឹក​របស់​វិមាន​ក្រឹម​ឡាំង​ឬក៏​របស់​ទីក្រុង​ប៉េកាំង​មិនអាច​លាក់ខ្លួន​នៅក្នុង​សមុទ្រ​និង​តាមដាន​នាវា​របស់​អង់គ្លេស​បានទេ​។​ លោកនាយក​រដ្ឋមន្ត្រី Boris Johnson បាន​និយាយ​អំពី​ការបញ្ជាទិញ​នេះ​នៅពេលដែល​លោក​បានប្រកាស​ពី​ចំណាយ​កាន់តែខ្លាំង​លើ​កងកម្លាំង​ជើង​ទឹក កាលពី​សប្តាហ៍​មុន​។​

​នាវា​ដែលមាន​តម្លៃ​ជាច្រើន​លាន​ផោន​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​កាន់តែខ្លាំង​ឡើង​នៃ​នាវាមុជទឹក​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ដែល​កំពុង​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ដែនទឹក​ចក្រភព​អង់គ្លេស​។​ មានការ​ពិពណ៌នា​ថា​នាវា​ស្រាវជ្រាវ​ពហុ​តួនាទី នាវា​ថ្មី​ទាំងនេះ​អាច​តាមដាន​និង​ចាប់​សញ្ញា​នាវាមុជទឹក​ថ្នាក់ Belgorod និង Yasen ដែលមាន​បច្ចេកវិទ្យា​ទំនើប​របស់​ទីក្រុង មូ​ស្គូ​។​

​ក្រុម​អ្នកជំនាញ​ការការពារ​ជាតិ​បាន​អះអាងថា​ការដឹក​នាវា​ខ្នាតតូច​ក្រោម​ទឹក​ស្វយ័ត​និង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយចំនួន​ដើម្បី​ជួយ​ដល់​តួនាទី​របស់​ពួកគេ​នោះ នាវា​ទាំងនេះ​នឹង​ក្លាយជា​នាវា​តាមដាន​ទំនើប​បំផុត​នៅលើ​ពិភពលោក​។ ក្រុម​អ្នកជំនាញ​ថា ផ្នែក​ខាងលើ​របស់​នាវា​នឹង​ជា​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​សម្ងាត់​កំពូល​ថ្មី​ដែលមាន​សមត្ថភាព​តាម​ប្រមាញ់​នាវាមុជទឹក​រុស្ស៊ី​បាន​ក្នុង​រយៈ​ចម្ងាយ​ជាង​១,៦០៩​គីឡូម៉ែត្រ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130