ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខ្សែប្រយុទ្ធ​ជួរមុខម្នាក់​របស់ Crystal ​តេស្ត​​វិជ្ជមាន Covid-19

កីឡា ៖ ខ្សែប្រយុទ្ធ Crystal Palace, Wilfried Zaha ត្រូវបាន​គេ​ធ្វើតេស្ត​ឃើញ​វិជ្ជមាន Covid-19 ខណៈ​កំពុង​នៅ​ដាច់ដោយឡែក នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​។

​កីឡាករ​វ័យ ២៨​ឆ្នាំ​រូបនេះ​មិនមាន​វត្តមាន​ឡើយ​ពេល Crystal Palace ចាញ់​នៅ​ទឹកដី Burnley ១–០ កាលពី​ម្សិលមិញ​។ Wilfried Zaha គឺជា​កីឡាករ​សំខាន់​របស់ Crystal Palace រដូវ​កាល​នេះ​ដោយ​រកបាន ៥​គ្រាប់​ជួយ​ក្រុម​ឈរ​លេខ​១១ ក្នុង​តារាង​មាន ១៣​ពិន្ទុ​។​

ជាមួយគ្នា​នោះដែរ Premier League ក៏បាន​ប្រកាស​ដែរ​ថា មាន​មនុស្ស ៨​នាក់​ថ្មី​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន Covid-19 ក្នុងការ​ធ្វើតេស្ត​ចុងក្រោយ​លើ​មនុស្ស ១៥៣០​នាក់​។ អ្នក​ដែល​តេស្ត​វិជ្ជមាន Covid-19 ត្រូវ​នៅ​ដាច់ដោយឡែក ១០​ថ្ងៃ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130