កូរ៉េខាងជើង ៖ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាបានដោះលែងអ្នកទោស៧.០០០ នាក់ចេញពីជំរុំការងាររបស់ខ្លួនរក្នុងសេចក្តីសម្រេចលើកលែងទោសដ៏ចម្លែក។នេះបើយោងតាមប្រភពពីកាសែត Daily Star។
លោក គីម ជុងអ៊ុន បានបញ្ជាឲ្យមានវិធានការនេះក្រោមការលើកលែងទោសជាទូទៅសម្រាប់ខួបលើកទី ៧៥ ឆ្នាំ ១៩៤៥ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េ ។
យោងតាមរបាយការណ៍បានអោយដឹងថាអាជ្ញាធរបានបញ្ជាចំណាយសាច់ប្រាស់ដល់តំបន់ និងអ្នកស្រុកដែលខ្វះខាត ហើយពិបាកចិញ្ចឹមខ្លួនឯងសម្រាប់ការស្នាក់នៅ និងការផ្តល់អាហារដល់អតីតអ្នកទោស ។ ជំរុំពន្ធនាគារប្រហែល ២៥ ត្រូវបានគេនិយាយថាក្នុងមួយពន្ធនាគារបានដោះលែងអ្នកទោសជិត ៣០០ នាក់ ។
ប្រភពពីកូរ៉េខាងជើងបានប្រាប់វិទ្យុ Free Asia ថា “អ្នកទោសបានវិលត្រឡប់មករកសង្គមវិញ ប៉ុន្តែពួកគេភាគច្រើនត្រូវបានគេដឹងថាគ្មានកន្លែងរស់នៅ ឬអាហារបរិភោគនោះទេ ដូច្នេះពួកគេកំពុងតែស្នើសុំជំនួយ ។ នេះគឺដោយសារតែគ្រួសារភាគច្រើនរបស់ពួកគេត្រូវបានបំផ្លាញដោយការជាប់ពន្ធនាគារយូររបស់ពួកគេ ឬសមាជិកគ្រួសាររបស់ពួកគេត្រូវបានព្រាត់ប្រាស ។ នេះជាអ្វីដែលនាំឲ្យមានការសម្រេចដោះលែងអ្នកទោស ។
ប្រភពមួយផ្សេងទៀតបានប្រាប់ប៉ុស្តិ៍វិទ្យុនោះថា ប៉ុន្តែអ្នកស្រុកយល់ថា អាជ្ញាធរកំពុងផ្ទេរបន្ទុកដល់ពួកគេទៅវិញ ។ ប្រភពបាននិយាយថា “មានការលើកលែងទោសជាទូទៅជាច្រើនដងមកហើយ ប៉ុន្តែនេះជាលើកទីមួយនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានឃើញការិយាល័យក្នុងតំបន់ត្រូវបានបញ្ជាឲ្យយកចិត្តទុកដាក់ចំពោះអ្នកទោសដែលត្រូវបានដោះលែង ។
ប្រភពនោះបាននិយាយថា “អ្នកទោសដែលត្រូវបានដោះលែងភាគច្រើនទន់ខ្សោយដោយសារជំងឺផ្សេងៗ និងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដូច្នេះមនុស្សជាច្រើនកំពុងមើលថែពួកគេដោយចែកអាហារគ្នាបន្តិចបន្តួច ទោះបីពួកគេមិនមានគ្រប់គ្រាន់សម្រាប់ខ្លួនឯងក៏ដោយ” ។
ទន្ទឹមនោះអ្នកស្រុកក៏មានការខឹងសម្បារនឹងអាកប្បកិរិយាមិនសមរម្យរបស់អាជ្ញាធរផងដែរដែលកំពុងប្រាប់ពួកគេឲ្យថែរក្សាអ្នកទោសទាំងនេះដែលមិនមានកន្លែងទៅ ឬរស់នៅ ។ កាលពីខែមុនក្រុមឃ្លាំមើលសិទិ្ធមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានព្រមានថា ប្រព័ន្ធយុត្តិធម៌របស់កូរ៉េខាងជើងគោរពអ្នកជាប់ឃុំអន់ជាងសត្វទៅទៀត ៕