ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទុះ​គ្រាប់បែក​២​លើក​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី សម្លាប់​មនុស្ស​៨​នាក់​ស្លាប់​និង​៣៥​នាក់​របួស

​ស៊ី​រី ៖ យោងតាម​អ្នកឃ្លាំមើល​សង្គ្រាម​បាន​រាយការណ៍​ថា​មនុស្ស​៨ នាក់​ស្លាប់​និង​៣៥​នាក់​ផ្សេងទៀត​បាន​រងរបួស​កា​ល​ពីថ្ងៃ​អង្គារ​ដោយ​ការផ្ទុះ​ចំនួន​២​លើក​ដែល​បាន​វាយ​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​តួ​ក​គី​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​

​ក្រុម​ឃ្លាំមើល​ស៊ី​រី​បាន​និយាយថា មនុស្ស ៣ នាក់​ស្លាប់​និង ១៦ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការផ្ទុះ​ដោយ​គ្រាប់បែក​រថយន្ត​មួយ​នៅក្បែរ​ហាង​នំ​នៅក្នុង​ទីក្រុង Afrin ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​តួ​ក​គី​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត Aleppo ។ ចំណែក​ការផ្ទុះ​លើក​ទី​២​បានធ្វើ​ឲ្យ​មនុស្ស ៥ នាក់​ស្លាប់​និង ១៩ នាក់​ផ្សេងទៀត​រងរបួស​។​

​ការផ្ទុះ​នេះ​កើតឡើង បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​ដ៏​សាហាវ​កាលពី​យប់​ថ្ងៃ​ច័ន្ទ រវាង​ក្រុម​អ្នក​ប្រយុទ្ធ​គាំទ្រ​ដោយ​ទួរគី និង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ជា​កងកម្លាំង​ឃឺ​ដ​សំខាន់​ដែល​គាំទ្រ ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី និង​កងជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​ទួរគី កំពុង​ប្រឈមមុខ​ដាក់គ្នា​នៅ​ប្រទេស​ស៊ី​រី​ភាគ​ខាងជើង ដោយ​ប្រទេស​ទួរគី​បាន​ហៅ​កងកម្លាំង​ឃឺ​ដ​ថា ជា​ក្រុម​ភេរវកម្ម​ដែលមាន​ទំនាក់ទំនង ជាមួយ​ក្រុម​ឧទ្ទាម​បះបោរ​ឃឺ​ដ​នៅក្នុង​ប្រទេស​ទួរគី​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130