ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Salah នឹង​បង្ហាញខ្លួន​ឡើងវិញ​នៅ UCL ពេល Liverpool ប៉ះ Atalanta ក្រោយ​ជា​ពី​កូ​វីដ​

​កីឡា ៖ កីឡាករ​ខ្សែប្រយុទ្ធ​សំខាន់ Mohamed Salah នឹងមាន​វត្តមាន​ឡើងវិញ​នៅ UEFA Champions League ពេល​ហង្ស​ក្រហម Liverpool ប៉ះ​ក្រុម​ភ្ញៀវ Atalanta នៅ​កីឡដ្ឋាន Anfield បន្ទាប់ពី​ជាសះស្បើយ​ពី​ជំងឺ Covid-19​។​

​ខ្សែប្រយុទ្ធ​អេ​ហ្សី​ប​ខាងលើនេះ​បាន​វិល​មក​ហ្វឹកហាត់​ជា មួយ​មិត្ត​រួម​ក្រុម​ឡើងវិញ ដើម្បី​ត្រៀម​ប៉ះ​ក្រុម​មកពី​អ៊ីតាលី Atalanta ក្នុង​ជើង​ទី​២ នៅ UCL រាត្រី​ថ្ងៃ​ពុធ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ក្រោយពេល​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​ផ្លូវដង្ហើម Covid-19 រួចមក​។​

Salah បាន​ខកខាន​ប្រកួត​ធំ​ពេល Liverpool បំបាក់ Leicester City ៣-០ នៅ Anfield កាលពី​រាត្រី​ថ្ងៃអាទិត្យ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Premier League ក្រោយពេល​រូបគេ​បាន​ឆ្លង Covid-19 ពេល​ទៅ​ចូលរួម​លេង​ឲ្យ​ជម្រើសជាតិ​អេ​ហ្ស៊ី​ប​ក្នុង​វគ្គ​ជម្រុះ Africa Cup of Nations នា​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​។​

​ខ្សែប្រយុទ្ធ​រួមចំណែក​ឲ្យ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​រក្សា​ជ័យជម្នះ ១០០% ក្នុងការ​ឈ្នះ​កៅអី​ឡើងទៅ​លេង​វគ្គ ១៦​ក្រុម​ផងដែរ ក្រៅពី Chelsea, Sevilla, FC Barcelona និង​សេះបង្កង់ Juventus សុទ្ធតែ​បាន​ឡើងទៅ​ឈរ​ចាំ​មុន ហើយ​នោះ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130