ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្រវឹងជិះម៉ូតូលឿនជ្រុលចង្កូតធ្លាក់ប្រឡាយស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តរតនគិរី ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗ នៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីផឹកស្រាស្រវឹងជោគជាំ ជិះ ម៉ូតូលឿនជ្រុលចង្កូតធ្លាក់ចូលប្រឡាយកាយយកអាចម៍ដី។

ហេតុការណ៍គ្រោះថ្នាក់ដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១៤និង០៥នាទីកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខដីចម្ការឈ្មោះ ឡាក់ ប៊ុនហីុង លើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែរ ស្ថិតនៅក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

នគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរ ឈ្មោះ សារូ សុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ស្លាប់នៅកន្លែងកើតហេតុ។ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរក្នុងទិសដៅពីកើតមកលិច។

អ្នករួមដំណើរឈ្មោះ ឡៅ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិស្រែពកតូច ឃុំសេរីមង្គល ស្រុកកូនមុំ រងរបួសធ្ងន់ធ្ងរ។

នគរបាលបន្តថា មូលហេតុ បណ្តាលមកពីស្រវឹងស្រា បើកបរក្នុងល្បឿនលឿន មកដល់ត្រង់ចំណុចផ្លូវកោងខ្លាំងស្រាប់តែ បួងចង្កូតមិនទាន់ហោះធ្លាក់ចូលប្រឡាយជីកយកអាចម៍ដីមានជម្រៅ២ម៉ែត្រសង្ស័យបាក់.កស្លាប់។

ក្រោយកើតហេតុកម្លាំងជំនាញអធិការសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ជ័យឧត្តម បានចុះពិនិត្យនៅកន្លែងកើតហេតុ និងបានដឹកបញ្ជូនអ្នករបួសធ្ងន់យកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកលំផាត់។

 

ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូ ១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីរង់ចាំប្រគល់ទៅឲ្យសាច់ញាតិសពយក ទៅប្រើប្រាស់វិញ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130