ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រកឃើញសាកសពក្មេងប្រុស២នាក់ក្នុងស្រះទឹកក្រោយបាត់ខ្លួន១ថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុស២នាក់ ដែលបាត់ខ្លួនពេញមួយថ្ងៃ នោះ ត្រូវបានគេប្រទះឃើញស្លាប់ក្នុង ស្រះទឹក ។ ការប្រទះ ឃើញសពក្មេងប្រុស ទាំង២នាក់នោះគឺកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅក្បែរសាលារៀន ស្ថិតនៅ ភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសដែលបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២១នោះ ហើយត្រូវបានអាជ្ញាធរនិង ប្រជាពលរដ្ឋដើររកតាមព្រៃក និង ទឹកស្រះ ដែលគេសង្ស័យខ្លាំងជាងគេ ។ ការរុករកក្មេងប្រុសទាំងពីរនាក់នេះបាន ប្រើរយៈពេលអស់ជាង៩ម៉ោងទើបរកឃើញ ដោយបានលង់ស្លាប់ក្នុងស្រះទឹកមួយក្នុងភូមិ ក្បែរសាលារៀន ។

ចំពោះ មូលហេតុដែលបណ្តាលឲ្យក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកស្លាប់នេះ គឺបណ្តាលមកពីក្មេងបាននាំគ្នាមកលេង ក្រោយផ្ទះ ហើយឪពុកម្តាយ រវល់តែលក់នៅឯខាងមុខផ្ទះ ។ ក្រោយពេលរកកូនមិនឃើញទើបឆោឡោនាំគ្នារករហូត ដល់ម៉ោង៩យប់ទើបរកឃើញសពក្មេងប្រុសរងគ្រោះនេះ ។

សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារហើយបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យដោយសន្និដ្ឋានដំបូងករណីនេះពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន ។

ក្មេងប្រុសដែលបាត់ខ្លួនទាំងពីរនាក់នេះ ម្នាក់ឈ្មោះ វី ជីវ៉ាន់ភេទប្រុស អាយុ៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជាតិ រិទ្ធី ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិតាឪ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130