កីឡា ៖ ក្រុមបិសាចក្រហម Manchester United វិលទៅកាន់តំណែងកំពូល Premier League វិញ ក្រោយយកឈ្នះ Burnley ១-០ កាលពីយប់មិញ។
៣ពិន្ទុបន្ថែមក្រៅដីរកបានដោយកីឡាករបារាំង Paul Pogba ដែលជាការបញ្ជូនរបស់ Marcus Rashford នៅនាទី៧១ នោះ បានធ្វើឲ្យ Man Utd រកបាន ៣៦ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯក Liverpool ចំនួន ៣ពិន្ទុវិញ ១៧សប្តាហ៍ ជើងទី១នេះ។រីឯគូប្រជែង Burnley វិញ បន្តឈរនៅលេខរៀងទី១៦ បណ្តោះអាសន្នដដែលជាមួយនឹង ១៦ពិន្ទុ នៅក្រៅតំបន់កាត់ចោលតែ ៥ពិន្ទុប៉ុណ្ណោះ៕