តូក្យូ ៖ វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ជប៉ុន បានបញ្ជាក់កាលពីដើមសប្តាហ៍នេះថា អាជ្ញាធរបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ប្រភេទថ្មីមួយទៀត ដែលស្រដៀងនឹងវីរុសកូវីដ១៩បំលែងថ្មី ដែលផ្ទុះនៅអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។
ក្រសួងសុខាភិបាលជប៉ុន ឱ្យដឹងថាករណីឆ្លងកូវីដ១៩ប្រភេទថ្មី កើតឡើងលើអ្នកដំណើរ៤នាក់មកពីប្រទេសប្រេស៊ីល នៅព្រលានយន្តហោះ Haneda កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
វិទ្យាស្ថានជាតិជំងឺឆ្លងរបស់ជប៉ុនបានជូនដំណឹងពីការរកឃើញប្រភេទវីរុសនេះ ទៅកាន់អង្គការសុខភាពពិភពលោកហើយ ខណៈខ្លួនកំពុងស៊ើបអង្កេតបន្ថែមទៀតថា តើវានឹងបង្កឱ្យមានករណីឆ្លងធ្ងន់ធ្ងរខ្លាំង ឬយ៉ាងណា៕