ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Neymar ថាបើ Ramos មក PSG នោះ ខ្លួន និង Mbappe នឹង​បន្ត​កុងត្រា​ថ្មី​

​កីឡា ៖ Neymar បាន​ប្រាប់ Sergio Ramos ថា​ប្រសិនបើ​គាត់​ចូលរួម​ជាមួយ Paris Saint-Germain ខ្លួន​ខ្ញុំ​និង Kylian Mbappe នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​អ្នកមាន​បារាំង​។​

​ព័ត៌មាន​នេះ​កើតឡើង​ចំពេល​កុងត្រា​របស់ Ramos ជាមួយ Real Madrid នឹង​អស់​សុពលភាព​នៅក្នុង​ខែមិថុនា​នេះ ហើយ​ភាគី​ទាំងសងខាង​ទំនងជា​មិន​បន្ត​ជាមួយគ្នា​ទៀត​ទេ ដែល​នេះ​មានន័យថា Ramos នឹង​ចាក​ចេញពី Real Madrid ដោយ​គ្មាន​តម្លៃ​ខ្លួន​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​។​

​យោងតាម​សារព័ត៌មាន Alfredo Duro El Chiringuito បាន​ឲ្យ​ដឹងថា Ramos ត្រូវបាន​ផ្សារភ្ជាប់​យ៉ាងខ្លាំង​ជាមួយ PSG ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

ជុំ​វិញ​បញ្ហា​នេះ Neymar បាន​និយាយថា​“​បើសិនជា Ramos ចុះ​កុងត្រា​ជាមួយ PSG មែន នោះ ខ្ញុំ​នឹង​បន្ត​កុងត្រា​ថ្មី​ភ្លាម​នៅ​ថ្ងៃ​បន្ទាប់ ហើយ បន្ទាប់ពី​ខ្ញុំ Mbappe ក៏​បន្ត​កុងត្រា​ថ្មី​ដែរ​។ ការចូលរួម​របស់ Ramos នឹង​ជួយ PSG ឲ្យ​ឈ្នះ​ពានរង្វាន់ UEFA Champions League បាន​យ៉ាងហោចណាស់​ពីរដង​ផងដែរ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130