កីឡា ៖ ក្រុមការងារវាយតម្លៃនិងកត់ត្រាស្ថិតិអន្តរជាតិ IFFHS បានបញ្ចេញនូវបញ្ជីឈ្មោះអ្នកចាត់ការល្អបំផុតនៅរយៈពេលមួយទសវត្សឬ ១០ ឆ្នាំចុងក្រោយ ដោយអ្នកចាត់ការ Atletico Madrid លោក Diego Simeone ជាប់ជាអ្នកចាត់ការល្អបំផុតក្នុងលោករាប់ចាប់ពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០២០។
សម្រាប់ Simone ទទួលបាន ១៥២ ពិន្ទុ តាមរយៈការដឹកនាំ Atletico តាំងពីឆ្នាំ ២០១១ ហើយរមែងជួយក្រុមឲ្យឡើងទៅលេងនៅ UCL ជាបន្តបន្ទាប់។ ឆ្លងកាត់ ៤០៣ ប្រកួត លោកដឹកនាំក្រុមឈ្នះ ២០៣ លើក ស្មើ ១១៨ លើក និងចាញ់ ៨២ លើក ហើយឈ្នះពានរង្វាន់សរុបចំនួន ៧។
ក្រៅពីលោក Simeone ក្នុងនោះលោក Pep Guardiola ទទួលបាន ១៤៤ ពិន្ទុ លោក Jurgen Klopp មាន ១០៥ ពិន្ទុ លោក Jose Mourinho មាន ៩១ ពិន្ទុ លោក Massimiliano Allegri មាន ៧៧ ពិន្ទុ លោក Unai Emery ៧០ ពិន្ទុ និងលោក Zinedine Zidane ទទួលបាន ៥៩ ពិន្ទុ៕