ភ្នាក់ងាររាយការណ៍ថា បុរសវ័យ ៦២ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រួសារ ប្រទះ ឃើញដេកស្លាប់ នាវេលាម៉ោង ៨យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិតាគល់ ឃុំ ផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះឈ្មោះ យ៉ែម ឈឿង អាយុ ៦២ ឆ្នាំ ជាជនពិការជើងទាំងពីរនៅ រស់នៅក្នុងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
តាមការឲ្យដឹងពីក្រុមគ្រួសារបុរសវ័យ៦២ឆ្នាំខាងលើនេះ កាលនៅរស់គាត់ ឈ្មោះ យ៉ែម ឈឿង ផឹកស្រាខ្លាំងណាស់ ហើយនៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះផឹកស្រាតាំងពីថ្ងៃ ហើយមិនទទួលទានបាយទេ ទើបបណ្តាលឱ្យខ្យល់គ ដេកស្លាប់ក្នុងផ្ទះតែម្តង។ ប៉ុន្តែមានការសន្និដ្ឋានថា ប្រហែលមកពីអាកាសធាតុត្រជាក់ខ្លាំងផងដែរ គួបផ្សុំផឹកស្រាជោគជាំ ហើយមិនទទួលទានបាយទឹកទៀត ទើបបណ្តាលឲ្យស្លាប់ដូច្នេះ ៕