ឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូនេស៊ីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំ នៅថ្ងៃពុធនេះដោយប្រធានាធិបតីលោក Joko Widodo ទទួលបានការចាក់វ៉ាក់សាំងដំបូងគេ ។នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
យុទ្ធនាការចាក់វ៉ាកសាំងបង្ការគឺមានគោលបំណងចាក់ជូនប្រជាជនចំនួន ១៨១.៥ លាននាក់ក្នុងដំណាក់កាលទី ១ ដោយប្រើប្រាស់វ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech ។ ឥណ្ឌូណេស៊ី បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងជាលក្ខណៈបន្ទាន់ ដែលមានអត្រាប្រសិទ្ធភាព៦៥,៣ ភាគរយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ។
ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រធានាធិបតី Joko Widodo នឹងទទួលការចាក់វ៉ាក់សាំង CoronaVac នៅនាព្រឹកថ្ងៃពុធនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បានប្រាប់សភាកាលពីថ្ងៃអង្គារថាបុគ្គលិកពេទ្យជិត១,៥ លាននាក់បុគ្គលិកពេទ្យជិត ១.៥លាននាក់ នឹងទទួលការចាក់វ៉ាក់សាំងនេះនៅខែកុម្ភៈ ហើយបន្ទាប់មកគឺមន្ត្រីសាធារណៈ និងប្រជាជនទូទៅនៅក្នុងអំឡុងពេល ១៥ខែ។
ជាមួយគ្នានោះដែលលោក Budi Gunadi Sadikin បានគូសបញ្ជាក់បន្ថែមទៀតថា ២ភាគ៣នៃប្រជាជនចំនួន ២៧០លាននាក់ ត្រូវតែទទួលបានការចាក់វ៉ាក់សាំង ដើម្បីទទួលបាននូវភាពស៊ាំជាសហគមន៍៕