មណ្ឌលគិរី ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាន ព្រមានដកអាជ្ញាប័ណ្ណអាជីវកម្ម ក្រុមហ៊ុនរ៉ែមាស ១ ឈ្មោះ រង់ឈីន បានរងនូវការ ព្រមាន ថានឹងដកអាជ្ញាប័ណ្ណ បើមិនអនុវត្តន៍ តាមកិច្ចសន្យា នៅចុងឆ្នាំ២០២១ នេះ។ លោករដ្ឋ មន្ត្រីបានធ្វើការព្រមានដូច្នេះក្នុងឱកាសដឹកនាំអាជ្ញាធរខេត្តមណ្ឌលគិរី ចុះទៅពិនិត្យក្រុមហ៊ុន ខាងលើ នៅចំណុចភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា កាលពីម្សិលមិញ ។
តាមមន្ត្រីជំនាញបានថ្លែងឲ្យដឹងដែរថា ក្រុមហ៊ុន រង់ ឈីន នេះ ត្រូវបានក្រសួង រ៉ែនឹងថាមពលសម្រេចអនុញ្ញាត ផ្ដល់អាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម រ៉ែមាស រយៈពេល ១០ ឆ្នាំទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុន នៅតែមិនមានដំណើរការ អាជីវកម្មរ៉ែមាស។ ដូច្នេះបើនៅតែបន្តមិនអនុវត្តតាមកិច្ចសន្យាទេនោះ គឺត្រូវតែដកអាជ្ញាប័ណ្ណ ៕