ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញកម្មកររោងចក្រតៃអ៊ីហ្ស៊ីជាង៥០០០នាក់ធ្វើកូដកម្មបិទផ្លូវ ជាតិលេខ៥ ទាមទារលក្ខខណ្ឌការងារចំនួន២ចំណុច

ពោធិ៍សាត់ ៖ ម្សិលមិញចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៥ មានការកក ស្ទះរយៈពេល ជាងច្រើនម៉ោង ដោយសារតែកម្មករ កម្មការិនី រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី ផ្ទុះកូដកម្មបិទផ្លូវដោយទាមទារ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍ចំនួន​២​ចំណុច ។ ប៉ុន្តែ​បាន​រំសាយ​ទៅវិញ ក្រោយពី​មានការ​សម្របសម្រួល ពី​លោក​អភិបាល ខេត្តពោធិ៍សាត់​។ ហេតុការណ៍នេះកើត​ឡើង នៅវេលា​ម៉ោង ២​និង​២០​នាទី រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​រោងចក្រ​កាត់ដេរ តៃ​អ៊ី​ហ្ស៊ី ស្ថិត​ក្នុងភូមិ​ទន្សាយគល់ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​តាមភ្នាក់ងាររាយការណ៍ថា លោក​អភិបាលខេត្ត​ពោធិ៍សាត់ បាន​សន្យាចំពោះមុខកម្មករ កម្មការិនីថា លោក​នឹង​​ទៅ សម្របសម្រួល ជាមួយ​ម្ចាស់​រោងចក្រ សូមឱ្យ​ដោះស្រាយ​ជាបន្ទាន់ នៅ​ថ្ងៃទី​១៥ ខែមករា ខាងមុខ ទៅលើ​លក្ខខណ្ឌ​ទី​១ គឺៈ «​ប្រាក់​អតីតភាព​ការងារ​» ដោយ​ត្រូវ​បើក​ជូន​កម្មករ កម្មការិនី ឱ្យ​គ្រប់​ចំនួន តាម​ការកំណត់ ។ ដោយឡែក លក្ខខណ្ឌ​ទី​២ «​ប្រាក់​ជួស​ការឈប់​សម្រាក ប្រចាំឆ្នាំ​» លោក​សូម​ពន្យារពេល និង​ពិនិត្យ​លទ្ធភាព ជាមួយ​ក្រុមការងារ មន្ទីរជំនាញ ដែលមាន​ការពាក់ព័ន្ធជាមុនសិន ៕​

 

 

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130