ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រូនិងសិស្សសាលាបឋមសិក្សាស្វាយជ្រំស្នើក្រសួងអប់រំជួយសាង សង់សាលា២ខ្នងបន្ថែមទៀតខណសិស្សកើនឡើងរាល់ឆ្នាំ

ស្វាយរៀង ៖លោកគ្រូអ្នកគ្រូសិស្សា នុសិស្សនៅសាលាបឋមសិក្សា ស្វាយជ្រំដែលជាសាលាគំរូមួយ ខាងបរិស្ថានស្អាតស្ថិត នៅក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានធ្វើការអំពាវនាវដល់ក្រសួងអប់រំយុវជននិងកីឡាជួយ សាងសង់សាលារៀនពីរខ្នងបន្ថែមទៀត ខណៈអាគារមួយខ្នងកំពុងតែមានសភាពទ្រុឌទ្រោមខ្លាំងនិងដោយសារកំណើន របស់សិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដែលនាំឲ្យមានការខ្វះអាគារសិក្សា ។

ទន្ទឹមនោះក៏មានការស្នើសុំដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងជួយបន្ថែមគ្រូបង្រៀនក្របខ័ណ្ឌឲ្យបានគ្រប់គ្រាន់ថែមទៀតព្រោះសាលាកំពុងខ្វះគ្រូបង្រៀនជាច្រើននាក់ផងដែរ ។ ការអំពាវនាវរបស់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅ សាលារៀនបឋមសិក្សស្វាយជ្រំបែបនេះបានធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះ។

លោកគ្រូ ចាន់ សំអនមានវ័យ៤២ឆ្នាំជានាយកសាលាបឋមសិក្សាស្វាយជ្រំបានឲ្យដឹងថាលោកបានមកធ្វើជានាយក សាលាបឋមសិក្សាស្វាយជ្រំនេះតាំងពីឆ្នាំ២០១៣មកម្លេះគឺបានរយៈពេល ៨ ឆ្នាំមកហើយ។សាលានេះបង្កើតឡើងនៅឆ្នាំ ១៩៥៣ ដែលមានឈ្មោះដើមថាសាលាបឋមសិក្សាដុក ផង់ ។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩សាលាបឋម សិក្សាសិក្សាដុក ផង់បានប្ដូរឈ្មោះមកជាសាលាបឋមសិក្សាស្វាយជ្រំវិញ ។

លោកនាយកបញ្ជាក់ថា បច្ចុប្បន្នសាលាបឋមសិក្សាស្វាយជ្រំមានអាគារសិក្សា ៦ ខ្នងស្មើនឹង ២៦បន្ទប់មានសិស្ស សរុប១០០១ នាក់ស្រី ៤៩៦នាក់មានគ្រូសរុប៣២ នាក់ស្រី ២៥ នាក់ដែលចែកចេញជាពីរកម្រិតគឺមត្តេយ្យនិងបឋមនិង មាន២៥ថ្នាក់។

លោកនាយកបានបញ្ជាក់បន្ថែមថា សព្វថ្ងៃដោយសារកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យសាលាបឋមសិក្សា ស្វាយជ្រំខ្វះគ្រូបង្រៀននិងខ្វះអគារសិក្សា ។ លោកបន្តថាក្នុងឆ្នាំសិក្សា២០១៩.២០២០សាលាបានទទួលពានរង្វាន់ធំៗ ចំនួន៣រួមមានទី១.ពានរង្វាន់អមដោយមេដាយមាសជាសាលាមេត្រីបរិស្ថានកម្ពុជាពីក្រសួងបរិស្ថាន។ទី២.ពានរង្វាន់ មាសសាលាមេត្រីបរិស្ថានអាស៊ាន ទី៣.ពានរង្វាន់សាលាស្អាតពីសម្ដេចតេជោហ៊ុនសែនចំណាត់ថ្នាក់លេខ ១។

លោកនាយកបានបន្តថាសាលាក៏មានសកម្មភាពមួយចំនួនផ្សេងទៀតដូចជា ការដាំបន្លែ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើជី កំប៉ុស្តសម្រាប់ស្រោចដំណាំ និងប្រមូលសំរាមក្នុងបរិវេណសាលាជាដើមហើយសកម្មភាពទាំងនេះ គឺជាការងាររួមដែល សាលាតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវអនុវត្តនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ ហើយចាត់ទុកជាមេរៀនបំណិនជីវិត។

លោកបានឲ្យដឹងថា បន្លែដែលដាំដោយសិស្សានុសិស្សនោះ មានដូចជាពោតបារាំង ត្រកួន និងស្ពៃជាដើម លើផ្ទៃដី១០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ហើយក៏មានស្រះចិញ្ចឹមត្រីចំនួន៣ផងដែរ។ដោយសកម្មភាពទាំងនេះគោលបំណងដែលសាលាឲ្យ សិស្សធ្វើការងារកសិកម្មនេះ គឺដើម្បីឲ្យក្មេងៗអាចស្វែងយល់ពីសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ចេះដាំដំណាំ និងចូល រួមថែរក្សាបរិស្ថានផងដែរ។ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ អាចបេះបន្លែ និងចាប់ត្រីដែលដាំនៅក្នុងសាលាទៅបរិភោគ បាន ដោយមិនចាំបាច់បង់ថ្លៃនោះទេ។ បន្លែ និងត្រីមួយផ្នែក ត្រូវប្រមូលផលយកទៅលក់នៅផ្សារ ដើម្បីយកលុយមក ទិញគ្រាប់ពូជដាំបន្ថែមទៀត។

លោកគ្រូនាយកបានបន្ថែមថាទិសដៅបន្តនៅពេលខាងមុខសាលាបឋមសិក្សាស្វាយជ្រំនឹងខិតខំកែលម្អបរិស្ថានសាលារៀនបន្ថែមទៀតនឹងបន្តទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធនិងសប្បុរសជននានាដើម្បីកៀងគរថវិកាមកកែលម្អបរិស្ថានសាលារៀនព្រមទាំងខិតខំបន្តពង្រឹងគុណភាពបង្រៀននិងរៀនដើម្បីឲ្យសិស្សានុសិស្សទទួលការសិក្សាប្រកបដោយគុណភាព ប្រសិទ្ធភាពនិងបរិយាប័ន្ននិងឈានទៅទទួលបានជានាយកល្អពានរង្វាន់សម្ដេចតេជោហ៊ុនសែននិងពានរង្វាន់សាលាសេវាសាធារណៈគម្រូនាឆ្នាំសិក្សា២០២០.២០២១ខាងមុខ៕

គឹមសេង

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130