ថៃ ៖ នៅរសៀលថ្ងៃពុធនេះ រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ១៥៧ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ចុងក្រោយនេះ ដែលធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ១០,៩៩១ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្របគ្រង់ស្ថានភាព Covid-19 ស្ថានភាពបានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ ១៣២ករណីជាករណីឆ្លងក្នុងសហគមន៍ ដែលជាចំនួនធ្លាក់ចុះបើធៀបនឹង ២៨៧ករណីដែលត្រូវបានប្រកាស កាលពីថ្ងៃអង្គារម្សិលមិញនេះ។
សូមជម្រាបថា គិតត្រឹមរសៀលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១០,៩៩១ករណី ក្នុងនោះមានអ្នកស្លាប់ ៦៧នាក់ និងអ្នកជាសះស្បើយ ៦,៩៤៣នាក់៕