ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាមេរិក​បន្ត​រកឃើញ​អ្នក​កូ​វីដ​១៩​ថ្មី​ជាង​២៤​ម៉ឺន​នាក់​ទៀត​ក្នុង​១​ថ្ងៃ​

​វ៉ាស៊ីនតោន ៖ នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ២៤៨,០៨០ នាក់​ទៀត​បាន​ឆ្លង COVID-19 ខណៈ​អ្នកជំងឺ ៣,៨០៥ នាក់​ទៀត​ឯណោះ​បាន​ស្លាប់ នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការដកស្រង់​ទិន្នន័យ ចេញពី​គេហទំព័រ Worldometers នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែមករា ឆ្នាំ​២០២១​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ២៤,១០២,៤២៩ ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៤០១,៨៥៦ នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ចំនួន ១៤,២២៨,៩៦៩​នាក់​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130