រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានជូនពត៌មានថាថ្ងៃនេះមិនមានករណីឆ្លងកូវីដ19ថ្មីនោះទេតែមានករណីព្យាបាលឲ្យជាសះស្បើយចំនួន៤នាក់ដែលជាពលករខ្មែរមកពីប្រទេសថៃ។
សូមជម្រាបថាមកដល់ពេលនេះកម្ពុជាមានករណីឆ្លងកូវីដ១៩សរុប៤៥៦នាក់ក្នុងនោះបានព្យាបាលឲ្យជាសះស្បើយចំនួន៤០៣នាក់។ចំណែកអ្នកជំងឺចំនួន៥៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕