ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មី​យ៉ាន់​ម៉ា​ទទួល​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ចំនួន១.៥​លាន​ដូ​សពី​ប្រទេសឥណ្ឌា​

​យ៉ាំង​ហ្គោ​ន ៖ ប្រទេស​មី​យ៉ាន់​ម៉ា​បានទទួល​ជំនួយ​វ៉ាក់សាំង COVID-១៩ ចំនួន ១.៥​លាន​ដូ​ស ដែល​ផ្តល់​ដោយ​ប្រទេស​ឥណ្ឌា​កាលពី​ម្សិលមិញ ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ចំនួន ៧៥០,០០០​នាក់​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA ។​

​វ៉ាក់សាំង​នេះ​គឺជា​កញ្ចប់​វ៉ាក់សាំង​ដំបូងបង្អស់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ខណៈដែល​ខ្លួន​កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ធ្ង​រ​ធ្ងន់​បំផុត​មួយ​នៅក្នុង​តំបន់​។​

​ប្រទេស​ឥណ្ឌា បាននិងកំពុង​ផ្តល់​វ៉ាក់សាំង COVID-19 រាប់លាន​ដូ​ស ដល់​បណ្តា​ប្រទេស​មួយចំនួន​នៅ​អាស៊ី ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​ប្រទេសជិតខាង ក៏ដូចជា​ការប្រឆាំង​នឹង​វត្តមាន​របស់​ចិន​នៅក្នុង​តំបន់​។​

​លោក Saurabh Kumar ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​អាកាស​យានដ្ឋាន​យ៉ាំង​ហ្គោ​ន​ថា​«​នេះ​គឺជា​អំណោយ​ពី​ប្រទេស​ឥណ្ឌា​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​»​។​

​គួរ​បញ្ជាក់ថា កា​ដឹកជញ្ជូន​វ៉ាក់សាំង AstraZeneca ផលិត​ដោយ​វិទ្យាស្ថាន Serum ក្នុងប្រទេស​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​លើ​ពិភពលោក បាន​ទៅដល់​ប្រទេស​ម៉ា​ល់​ឌី​វ ប៊ូ​តាន បង់​ក្លា​ដែ​ស​និង​នេ​ប៉ាល់ រួចហើយ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130