រាជធានីភ្នំពេញ ៖ អ្នកជំនាញខាងវិសយ័អចលនវត្ថុបានលើកទ្បើងថា ទោះអំទ្បុងនៃកូវីដ១៩តែសម្រាប់តម្លៃអចលនវត្ថុដូចជាផ្ទះសម្បែងដីធ្លី មានការថយចុះតិចតួចប៉ុណ្ណោះ។ទន្ទឹមនោះប្រសិនបើមានលទ្ធភាពយើងអាចទិញដីធ្លីផ្ទះសម្បែងនឹងមានឱកាសចំណេញច្រើន។ អ្នកជំនាញបានលើកទ្បើងដូច្នេះក្នុងវេទិកាពិភាក្សាស្តីពី”តើត្រូវវិនិយោគលើអចលនវត្ថុដោយរបៀបណាក្នុងសមយ័កាលកូវីដ១៩”ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជានាព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក សន សៀប អនុប្រធានប្រតិបត្តិសមាគមអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ទោះបីជាស្ថានភាពដែលកម្ពុជាកំពុងរងនូវបញ្ហាកូវីដ១៩ ប៉ុន្តែជាទូទៅតម្លៃអចលនវត្ថុមានការធ្លាក់ចុះតិចតួចប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។លោកបន្ថែមថាចំពោះសកម្មភាពទិញលក់លើវិសយ័អចលនវត្ថុនៅតែមានសកម្មភាពគួរឲ្យកត់សម្គាល់នៅទ្បើយ។លើកលែងតែការវិនិយោគពីក្រៅប្រទេសដែលមានការធ្លាក់ចុះខ្លះ។
ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអចលនវត្ថុកម្ពុជាបានថ្លែងថា ការវិនិយោគលើវិសយ័ដីធ្លីនៅកម្ពុជាមិនទាន់បង្ហាញនូវហានិភយ័នោះទេនៅអំទ្បុងកូវីដ19 ដោយគ្រាន់តែការវិនិយោគពីក្រៅមានសកម្មភាពតិចតួច ខណដែលតម្លៃដីធ្លីផ្ទះនៅតែមិនមានការថយចុះច្រើនគួរឲ្យកត់សម្គាល់នោះទេ។
យ៉ាងណាក៏ដោយមន្ត្រីជំនាញលើកជាគំនិតថាប្រសិនបើមានលទ្ធភាពនោះគួរវិនិយោគលើការទិញដីធ្លីព្រោះតម្លៃដីនាពេលនេះមិនទ្បើងច្រើននោះទេ ហើយបើទិញបាននាពេលនេះយើងនឹងបានចំណេញច្រើននៅពេលខាងមុខ៕