វ៉ាស៊ីនតោន ៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩២,០៦៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,៨៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៥,៣៩០,០៤២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤២៤,១៧៧នាក់ និងជាសះស្បើយឡើងសរុប ១៥,២២២,៧១៩លាននាក់៕