កីឡា ៖ ក្លិបសេះស្តេចស Real Madrid បានប្រកាសជាផ្លូវការថា គ្រូបង្វឹក លោក Zinedine Zidane ទទួលបានលទ្ធផលវិជ្ជមានក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយ ពេលនេះរូបលោកកំពុងត្រូវបានគេដាក់ឲ្យនៅដោយឡែក។
នេះមានន័យថា លោក Zidane នឹងមិនអាចឈរបញ្ជាកូនក្រុមនៅលើទីលានផ្ទាល់ឡើយនៅក្នុងការប្រកួតរាត្រីនេះទល់នឹងក្រុម Alaves នៃការប្រកួតលីគកំពូលអេស្ប៉ាញ La Liga ហើយ ភារកិច្ចនេះនឹងធ្លាក់ទៅលោក David Bettoni ដែលជាជំនួយការរបស់ Zidane ក្នុងការដឹកនាំជំនួសវិញ៕