ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Biden បញ្ជា​ឲ្យ​ផ្ដល់​ស្បៀងអាហារ​ដល់​ពលរដ្ឋ​អាមេរិក​អត់ឃ្លាន​

​អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​ថ្មី​លោក Joe Biden នៅក្នុង​ការងារ​នៅ​ថ្ងៃទី​៣ របស់លោក បាន​បញ្ជា​ឱ្យជួយ​ប្រជាពលរដ្ឋ​អាមេរិក​អត់ឃ្លាន​កាលពី​ថ្ងៃ​សុក្រ ដោយ​ប្រញាប់ប្រញាល់​ទាញ​ប្រទេស​ចេញពី​វិបត្តិ​ញាំញី ដោយ​ជំងឺ​រាតត្បាត​សកល​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​ការបញ្ជា​ចុងក្រោយ​ក្នុងការ​ជំរុញ​ជំនួយ​ស្បៀងអាហារ និង​ការ​បង្កើនល្បឿន​នៃ​ការទូទាត់​ប្រាក់​ជ្រោង​ស្ទួយ​សេដ្ឋកិច្ច​មាន​ចំនួន​តិចតួច ប៉ុន្តែ​លោក Biden បាន​បន្ថែម​សារ​ថា លោក​ចង់​ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​។​

​វា​ជា​កិច្ច​ការដែល​លោក​កំពុងតែ​ព្យាយាម ដើម្បី​សំរេច​គោលដៅ​ក្នុងពេល​ដំណាលគ្នា ដើម្បី​ទទួលបាន​ការបញ្ជាក់​ពី​រដ្ឋាភិបាល​របស់លោក ដោយមាន​ការតែងតាំង​លោក Lloyd Austin ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែល​ទទួលបាន​ការអនុម័ត​ពី​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​សុក្រ និង​ត្រៀម​ទប់ទល់​ការបង្ក​ភាពវឹកវរ ពី​ការជំនុំជម្រះ​ក្ដី​ចោទប្រកាន់​ទម្លាក់​តំណែង​លោក Donald Trump​។​

​ការបើក​ការជជែក​វែកញែក​នៅក្នុង​ការចោទប្រកាន់ ទម្លាក់​តំណែង​របស់​ព្រឹទ្ធសភា​ចំពោះ​លោក Donald Trump ជុំវិញ​អំពើ​កុបកម្ម​នៅ​វិមាន​កា​ពី​តូ​ល នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នៃ​ថ្ងៃទី​៨ ខែកុម្ភៈ ជា​លើកដំបូង​ដែល​អតីត​ប្រធានាធិបតី​ទើប​ផុត​អាណត្តិ​រូបនេះ នឹង​ប្រឈម​ការចោទប្រកាន់​បែបនេះ​បន្ទាប់ពី​ចាក​ចេញពី​តំណែង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130