ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ករណីបន្ទោរបង់តាមទីសាធារណៈឃាត់ខ្លួន១៣នាក់នៅខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប្រជា​ ការពារ​ខណ្ឌដូនពេញ កាលពី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាន​ធ្វើការ​ឃាត់ខ្លួន អ្នក​បន្ទោបង់ ដាក់​លើ​ជញ្ជាំង​តាម​ទី​សាធារណៈ បាន​ចំនួន ១៣​នាក់​ទៀត នាំយក​មក​ធ្វើ​កិច្ចសន្យា អប់រំ ណែនាំ ដោយ​ថតរូប​ជាមួយ​ស្លាក​មាន​ខ្លឹមសារ “​ខ្ញុំ​ឈប់ បន្ទោបង់​តាម​ទី​សាធារណៈ ទៀត​ហើយ​” ទើប​អនុញ្ញាត​អោយ​ត្រឡប់​វិញ ។

សូមជម្រាបថា រដ្ឋបាលខ័ណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនយកមកអប់រំណែនាំជាបន្តបន្ទាប់ ហើយអ្នកដែលចេះតែ ឈរបន្ទោរបង់ឥតសណ្តាប់ធ្នាប់តាមទីសាធារណៈ ហើយក៏បានទទួលនូវការគាំទ្រពីសាធារណជនផងដែរ ៕

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130