កីឡា៖ Cristiano Ronaldo បានឡើងឈរកំពូលតារាង Top scorer នៅ Serie A ជាបណ្តោះអាសន្ននារដូវកាលនេះ ក្រោយរកបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-០ របស់សេះបង្កង់ Juventus ទៅលើក្រុមភ្ញៀវ Crotone ធ្វើឲ្យរូបគេកើនបាន ១៨គ្រាប់។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំខាងលើនេះបានតែតបញ្ចូលទីទាំង ២គ្រាប់នៅនាទី៣៨ និងនាទី៤៥+១ ដើម្បីឡើងទៅ Top-scorer វិញ តាមពីក្រោយដោយខ្សែប្រយុទ្ធដូចគ្នា Romelu Lukaku របស់ក្លិប Inter Milan ដែលមាន ១៧គ្រាប់ គិតត្រឹម ២៣សប្តាហ៍ក្នុងជើងទី២ នេះ។
តាមរយៈលទ្ធផលនេះបានធ្វើឲ្យ Juventus ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៣ វិញដោយមាន ៤៥ពិន្ទុចាញ់ក្រុមកំពូលតារាង Inter Milan ៨ពិន្ទុនៅពេល AC Milan ឈរនៅលេខ២ មាន ៤៩ពិន្ទុ៕