កីឡា ៖ អនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe កំពុងតែក្លាយជាបញ្ហាសំខាន់ បំផុតនៃនយោបាយបារាំង ដោយរដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកីឡាប្រទេសបារាំង លោកស្រី Roxana Maracineanu ចង់ឃើញខ្សែប្រយុទ្ធបារាំង Kylian Mbappe បន្តលេងនៅក្នុងស្រុកបារាំងបន្តទៀត។នេះបើយោងតាមប្រភពពីកាសែត Marca។
ការប្រកួតក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍ទល់នឹងក្រុម Barcelona កីឡាករ Mbappe បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចំពោះក្រុម PSG ដោយបានស៊ុតបាល់បញ្ចូលទី Hat-trick នៅទឹកដី Camp Nou ។
PSG បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានា Neymar ឱ្យបន្តកុងត្រានៅឯ Parc des Princes ប៉ុន្តែ Mbappe ពិតមានការលំបាកច្រើនក្នុងការឈានដល់កិច្ចព្រមព្រៀងព្រោះកីឡាកររូបនេះបានប្រកាសជំហាថាគេនឹងចាកចេញពីកុងត្រាគេចប់។
ជុំវិញបញ្ហានេះលោកស្រី Roxana Maracineanu បានលើកឡើងថា៖ ” ខ្ញុំបានប្រាប់ Mbappe ថា លេងនៅស្រុកបារាំងទៅ យើងត្រូវការអ្នក ” ។ រដ្ឋមន្ត្រីប្រតិភូរូបនេះបានបន្តថា៖ ” យើងចង់ឃើញអ្នកបន្តលេងល្អដូច្នេះ។ សាធារណជន និង PSG ត្រូវការអ្នក។ កីឡាករក្មេងៗត្រូវការគំរូល្អ ដូចជា Mbappe ឯង ” ៕