ភ្នំពេញ ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានប្រកាសពីការសម្រេច បិទសាលារៀនទាំង រដ្ឋនិង ឯកជនរយៈពេល២សប្តាហ៍ដោយសារតែការរាលដាលកូវីដ-១៩ កាន់តែធ្ងន់ធ្ងរ ។ ចំណែកក្រសួងក្រសួងអប់រំ យុវជននិងកីឡាបានចេញនូវសេចក្តីជូនចដំណឹងស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាផ្លូវការផងដែរ ។
ចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការក្នុងកាលៈ ទេសៈ នេះសម្តេចបានស្នើឲ្យមានការពន្យាពេលប៉ុន្តែបើមិនអាច ពន្យាបានទេគួរកាត់បន្ថយចំនួនភ្ញៀវឲ្យនៅតិចបំផុត ។
សម្តេចក៏បានស្នើឲ្យអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០ កុម្ភៈ ដែលមានអ្នករត់តាក់ស៊ី ម៉ូតូឌុប ឬ អ្នករត់កងបី សុំទៅ យកសំណាកនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សម្តេចក៏បានអំពាវនាវឲ្យពលរដ្ឋនៅភ្នំពេញបើមិនមានការចាំបាច់កុំចេញទៅក្រៅផ្ទះ និងបាស្នើទៅអ្នកនៅតាមបណ្តា ខេត្តគួរពន្យាពេលមកកាន់រាជធានីភ្នំពេញមួយរយៈ ប្រសិនបើមិនមានការចាំបាច់ទេនោះ ៕