ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តកំពតរៀបចំអគារបន្ថែមទៀតត្រៀមសម្រាប់ធ្វើចត្តាឡីស័ក

កំពត ៖ ដោយអនុវត្តតាមសេចក្តី ណែនាំ និងបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹង បញ្ហាកូវីដ-១៩ នោះ រដ្ឋបាល ខេត្តកំពត បានរៀបចំអគារបីកន្លែងបន្ថែមទៀត ដើម្បីត្រៀមទុក សម្រាប់ធ្វើ ចត្តាឡីស័កប្រជាពលរដ្ឋ ដែលនឹងវិលត្រឡប់ មកពីក្រៅប្រទេស។

លោកជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា ការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅតែជាបញ្ហា សកល ដែលពិភពលោកកំពុងបន្តរួមគ្នា ប្រយុទ្ធប្រឆាំង ជារៀងរាល់ថ្ងៃ។ ដោយឡែកកម្ពុជា ប្រមុខរាជរដ្ឋាភិ បាល តែងតែយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការគ្រប់គ្រង ស្ថានការណ៍ មិនឱ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍ធ្ងន់ធ្ងរ។ ជាមួយនេះ រដ្ឋបាលខេត្តកំពត បានចូលរួមអនុវត្ត ដោយយកចិត្តទុកដាក់ ខ្ពស់បំផុត លើបញ្ហានោះ។លោកអភិបាលខេត្ត បានបន្តថា: ជាក់ស្តែង ការជ្រើស រើសទីតាំងថ្មីបន្ថែម សម្រាប់ការធ្វើចត្តាឡីស័ក នៅពេលនេះ ជាការអនុវត្ត តាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលដើម្បីធានាដល់ដំណើរការ នៃការធ្វើចត្តា ឡីស័ក ក្នុងករណីដែលមានប្រជាពលរដ្ឋ វិលត្រឡប់ ពីក្រៅប្រទេស ពិសេសពលករ មកពីប្រទេសថៃ ដែលអាចនឹងមានចំនួនច្រើន សម្រាប់ឱកាសបុណ្យឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។

លោក ជាវ តាយ ក៏បានក្រើនរំលឹកថា មន្ទីរអង្គភាពជំនាញ ក៏ដូចជា អាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការក្នុងការរៀបចំ ទីតាំងអគារថ្មីបន្ថែមនេះ ឱ្យបានសមរម្យ គិតទាំងទឹក ភ្លើង និងបន្ទប់សម្រាក ធ្វើយ៉ាងណា គិតគូរលើបញ្ហាអនាម័យ បរិស្ថាន ឱ្យបានល្អជានិច្ច ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130