ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរខេត្តមណ្ឌលគិរី ជម្រុញពលរដ្ឋចាប់អាជីពមួយពិតប្រាកដ ដើម្បីបញ្ឈប់ការដាក់អន្ទាក់សត្វ និងកាប់បំផ្លាញព្រៃឈើ

មណ្ឌលគិរី ៖ អាជ្ញាធរខេត្ត មណ្ឌលគិរី ​បានជម្រុញនិងលើក ទឹកចិត្តដល់ប្រជាពលរដ្ឋដែល ពុំមានមុខរបរ ឬប្អូនសិស្សា នុសិស្ស ដែលបោះបង់ការសិក្សា ត្រូវស្វែងរកអាជីពមួយពិតប្រាកដតាមរយៈការសិក្សានៅមជ្ឈមណ្ឌលបណ្តោះបណ្តាលវិជ្ជា ជីវៈរបស់ខេត្តដោយឥតបង់ប្រាក់ ជាជាងការចូលព្រៃដាក់អន្ទាក់សត្វ ឬចូលព្រៃកាប់ឈើ ដែលជាការបំផ្លាញ ទៅដល់ធនធានធម្មជាតិយ៉ាងធ្ងន់។

លោក សាយ ម៉េងគីម អភិបាលរងខេត្តបានថ្លែងបែបនេះនៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត កាលពីរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១។

លោកអភិបាលរងខេត្តមានប្រសាសន៍ថា«ប្អូនៗសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ និងអនុវត្ត តាមការបង្ហាត់បង្ហាញរបស់លោកគ្រូ អ្នកគ្រូ ដើម្បីទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ សម្រាប់យកទៅប្រកប របរចិញ្ចឹមជីវិត ។ ប៉ុន្តែប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលពុំមានមុខរបរពិតប្រាកដ ឬប្អូនសិស្សានុសិស្សដែលបោះបង់ ការសិក្សា ត្រូវស្វែងរកអាជីពមួយពិតប្រាកដតាមរយៈការសិក្សានៅមជ្ឈមណ្ឌលដោយឥតបង់ប្រាក់ ជាជាងការចូល ព្រៃដាក់អន្ទាក់សត្វ ឬចូលព្រៃកាប់ឈើ ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងអាចប្រឈមទោសទណ្ឌថែមទៀត ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130