ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Tuchel ៖ ពាន UCL មិន​សំខាន់​ចំពោះ Chelsea នៅ​រដូវ​កាល​នេះ​ទេ​

​កីឡា ៖ ដោយបាន​ដឹកនាំ Paris Saint-Germain ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាលពី​រដូវ​កាល​មុន អ្នកគាំទ្រ​ជាច្រើន​យល់ឃើញថា​អាទិភាព​របស់លោក Thomas Tuchel នឹង​អាចជួយ Chelsea នៅពេលនេះ​។​

​ដោយ​ចងចាំ​រឿងនេះ​នៅមុន​ការប្រកួត​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League ទល់នឹង​ក្រុម Atletico Madrid លោក Tuchel បាន​លើកឡើងថា ” UCL រដូវ​កាល​នេះ​មិនមែនជា​អាទិភាព​របស់​យើង​ទេ​។ ពាន​នេះ​មិន​សំខាន់​សម្រាប់​យើង​ទេ​។ អ្វីដែល​សំខាន់​គឺ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ​គ្រប់​ប្រកួត​មុខៗ​ទៀត “​។​

​លោក​បាន​បន្តថា​៖” ព្រោះ​អ្វីដែល​ខ្ញុំរ​ពឹង​ពី​ក្រុម​របស់ខ្ញុំ​គឺ​ត្រឹម ការខិតខំ​លេង​ក្នុង​ប្រកួត​នីមួយៗ​ឲ្យ​អស់​លទ្ធភាព​ប៉ុណ្ណោះ​។ ធ្វើ​ម៉េច​ប្រកួត​ឈ្នះ នៅក្នុង​ការប្រកួត​នីមួយៗ​ទៅតាម​សមត្ថភាព​ដែ​អាច​ធ្វើបាន “​។​

​លោក Tuchel ក៏បាន​បន្ថែមថា ប្រកួត​ពាន UCL នេះ​វា​អស្ចារ្យ​មែន តែ​សម្រាប់​រដូវ​កាល​នេះ ក្រុម​លោក​មិន​ផ្ដោតទៅលើ​ការចង់បាន​ពាន​តែមួយ​ហ្នឹង​ទេ​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130