បាងកក ៖ រដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន ៩៥ ករណីបន្ថែមទៀតនៅរសៀលថ្ងៃអង្គារនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសថៃចាប់តាំងពីផ្ទុះឡើងជំងឺរាតត្បាតនេះកើនដល់ ២៥.៥៩៩ករណី ។មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅត្រឹម ៨៣ នាក់ដែរ។នេះបើយោងតាមប្រភពពីកាសែត Bangkok Post ។
ក្នុងចំណោមករណីឆ្លងថ្មីចំនួន៩៥ករណីខាងលើគឺមាន ៥២ករណីត្រូវបានបញ្ជាក់នៅមន្ទីរពេទ្យ ខណៈ ៤១ករណីត្រូវបានរកឃើញតាមរយៈការធ្វើតេស្តិ៍សកម្មនិង ២ នាក់ទៀតជាភ្ញៀវមកពីបរទេស។
សូមជម្រាបថា គិតត្រឹមរសៀលថ្ងៃអង្គារនេះ ប្រទេសបានកត់ត្រាករណីឆ្លងកូវីដ១៩សរុបចំនួន២៥.៥៩៩ករណី ក្នុងនោះព្យាបាលឲ្យជាសញស្បើយចំនួន២៤,៤៤៦នាក់ និងអ្នកស្លាប់ចំនួន៨៣នាក់ដដែរ៕