ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សុំ​ស្រលាញ់​គេ ប៉ុន្តែ​គេ​មិន​ព្រម​ស្រលាញ់​ទៅប្រើ​អំពើហិង្សា​បណ្តាល​ឲ្យ​ក្មេងស្រី​២​នាក់​របួសធ្ងន់​

​ខេត្តរតនគិរី ៖ យុវជន​ម្នា​ក់បាន​ប្រើ​អំពើហិង្សា​លើ​ក្មេងស្រី​២​នាក់​បងប្អូន​បង្កើត​ប​ណ្តា​ល​ឲ្យ​រងរបួស​ធ្ងន់ បន្ទាប់ពី​សុំ​ស្នេហា​លើ​រូបនាង​មិនបាន ត្រូវបាន​នគរបាល​មូលដ្ឋាន​ចាប់វាយ​ខ្នោះ​។​

​ឃាត់ខ្លួន​យុវជន​ខាងលើនេះ​នៅវេលា​ម៉ោង​២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១ ត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។​

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹងថា យុវជន​បង្ក​ឈ្មោះ ហេវ ត្រង់​ត្រៀ​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​គ្រឹ​ង មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ជនបង្ក​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ចំក្បាល​ទាំងពី​នាក់​បងប្អូន​បង្កើត​។​
១-​ឈ្មោះ ក្លង ជូ​ច ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ ជា​សិស្ស រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួសធ្ងន់​ចំក្បាល​។​
២-​ឈ្មោះ ក្លង ដូច ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិ​គ្រឹ​ង​មុខរបរ​ជា សិស្ស របួសធ្ងន់​ចំក្បាល​ដូចគ្នា​។​

​ផ្តើម​មូលហេតុ​នៃ​ការបង្ក​ហិង្សា​នេះ ជនបង្ក​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២១ បាន​សុំ​ស្រលាញ់​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ស្រលាញ់​ធ្វើ​ឲ្យ​ជនបង្ក​ខឹងសម្បា​យ៉ាងខ្លាំង​ក៏​ប្រើ​អំពើហិង្សា​ទៅ​។​

​ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​អ៊ុង បានធ្វើ​ការចុះ​ស្រាវជ្រាវ​តាមរក​ជនបង្ក ពេល​ស្រាវជ្រាវ​រកឃើញ​ក៏បាន​នាំខ្លួន​ជនបង្ក​មក​អធិការ​រ​ដ្ធា​ន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន​ត្រូវបាន​អាណាព្យាបាល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130